មូលនិធិសម្រាប់កូវិដ១៩ – Covid-19 Fund for Cambodian

Fundraising campaign by Thaileang Sung
  • US$0.00
    raised of $5,000.00 goal goal
0% Funded
0 Donors

No more donations are being accepted at this time. Please contact the campaign owner if you would like to discuss further funding opportunities

Show more
Show less

My name is Thaileang Sung, from Cambodia. I am currently a researcher and Developer at AI Tech Co., and a Ph.D. candidate at Jeonbuk National University, South Korea.
Cambodia, lately, have seriously been flooded by rain-storm and in the meantime, Covid-19 is spreading all over the nation. Many Cambodians need all kinds of helping hand. Using this fund, I am planing to buy masks and deliver them to Cambodia in the early next month (November 2020). All fund and expand will be reported on my personal Facebook @sung.thaileang. For people living in Korea, who would like to donate, please contact me through mobile 010-2714-6777 or my personal Facebook.

ជំរាបសួរ! ខ្ញុំបាទឈ្មោះ ស៊ុង ថៃលាង សព្វថ្ងៃកំពុងតែធ្វើការនៅក្រុមហ៊ុន AI Tech និងសិក្សានៅប្រទេសកូរ៉េ។ ដោយប្រទេសកម្ពុជាបាន និងកំពុងតែជួបវិបត្តធ្ងន់ធ្ងរជាបន្តបន្ទាប់ ជាពិសេស គ្រោះទឹកជំនន់ និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ខ្ញុំសូមអំពាវនាវដល់បងប្អូនខ្មែរនៅក្នុង និងក្រៅប្រទេសចូលរួមជាវិភាគទាន ជាជំនួយសប្បុរសធម៌ ដើម្បីជួយដល់បងប្អូនខ្មែរយើងដែលកំពុងតែត្រូវការជំនួយ ជាពិសេសការការពារពីកូវីដ១៩។

កូវីដ១៩មានអត្រាឆ្លងកាន់តែកើនឡើងខ្លាំងជាបន្តបន្ទាប់នៅកម្ពុជា។ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល។ នៅឡើយប្រជាជនខ្មែរចាំបាច់ត្រូវមានការជួបជុំដើម្បីប្រកបរបររកស៊ី កូនសិស្សត្រូវទៅសាលារៀន សាសនិកទាំងឡាយនៅតែបន្តទៅ វត្ត វិហារ និងសាលាប្រជុំ មន្ត្រីរាជការត្រូវទៅធ្វើការតាមក្រសួង ស្ថាប័ននានា។ ដូច្នេះហានិភ័យគឺខ្ពស់ខ្លាំងណាស់។ ដោយហេតុនេះ ខ្ញុំសូមអំពាវនាវ ប្រមូលជាមូលនិធិ ពីសប្បុរសជន ដើម្បីទិញម៉ាស ចែកជូនប្រជាពលរដ្ឋដែលងាយឆ្លង និងប្រឈមមុខនឹងការឆ្លងជាងគេដូចជា៖ សិស្សានុសិស្សនៅតាមសាលារៀន ព្រះសង្ឃ ដូនជី និងអាចារ្យតាមវត្តអារាម សាសនិកជន គ្រីស្ទាន និងឥស្លាម ។ល។ ដែលពួកគាត់តែងតែមានការជួបជុំគ្នាជាញឹកញាប់។ យើងនឹងប្រើម៉ាសដែលនាំពីប្រទេសកូរ៉េទៅ ដោយសារម៉ាសភាគច្រើនដែលនៅប្រទេសកម្ពុជាភាគច្រើននាំចូលពីប្រទេសវៀតណាម។

សម្រាប់បងប្អូនដែលរស់នៅក្នុងប្រទេសកូរ៉េ បងប្អូនអាច ទាក់ទងតាមទូរស័ព្ទលេខ 010-2714-6777 រឺតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំបាន ដើម្បីធ្វើការចូលរួមវិភាគទាន។


Organizer

  • Thaileang Sung
  •  
  • Campaign Owner

No updates for this campaign just yet

Followers

0 followers
No Followers Just Yet...
US$0.00
raised of $5,000.00 goal
0% Funded
0 Donors

No more donations are being accepted at this time. Please contact the campaign owner if you would like to discuss further funding opportunities